Support
 
Phone Get Quote
 
Support
 
US: +1 888 720 9500
US: +1 888 791 1189
Intl: +1 925 924 9500
Aus: +1 800 631 268
UK: 0800 028 6590
CN: +86 400 660 8680

Direct Inward Dialing: +1 408 916 9892

Auditing

ការធ្វើសវនកម្មអនុលោមភាពព័ត៌មានវិទ្យាក្នុងពេលជាក់ស្តែង

អង្គភាពដែលត្រូវបានអភិបាលគ្រប់គ្រងដោយអនុលោមភាពពេលនេះត្រូវតែពឹងផ្អែកលើប្រព័ន្ធពិនិត្យតាមដានព័ត៌មានស្វ័យប្រវត្តិកម្មដូចជា ADAudit Plus។ ប្រព័ន្ធទាំងនេះធានាបាននូវការគ្រប់គ្រងសន្តិសុខព័ត៌មានយ៉ាងមានប្រសិទ្ធភាព ការពិនិត្យតាមដានបន្ត និងចប់ចុងដើម និងរបាយការណ៍សវនកម្មជាច្រើនដែលមានការណ៍សម្ងាត់ សុក្រឹតភាព និងភាពត្រឹមត្រូវបំផុត។ សូហ្វវែរសន្តិសុខនេះតាមដានសកម្មភាពរបស់អ្នកប្រើប្រាស់ និងការចូលប្រើប្រាស់/ ការកែប្រែទិន្នន័យដែលត្រូវការ ដើម្បីបំពេញទៅតាមអនុលោមភាពនានា ដូចជា SOX, HIPAA, PCI-DSS, FISMA និង GLBA។

ADAudit Plus នាំមកជូនអ្នកនូវការពិនិត្យតាមដាន ការជូនដំណឹងតាមអ៊ីមែល និងរបាយការណ៍ងាយស្រួលមើលដែលរៀបចំជាមុន 24x7 ។ ជាមួយរបាយការណ៍ចំនួនជាង 200+ ដើម្បីមើលការផ្លាស់ប្តូរ អនុលោមភាពមិនអាចកាន់តែសាមញ្ញឡើងជាងនេះបានទេ។.

សវនកម្មអនុលោមភាព SOX ក្នុងពេលជាក់ស្តែង

ច្បាប់ Sarbanes-Oxley នៃឆ្នាំ 2002 បានបង្កើតស្តង់ដារតឹងរ៉ឹងសម្រាប់ក្រុមហ៊ុនធ្វើជំនួញជាសាធារណៈទាំងអស់នៅក្នុងសហរដ្ឋអាមេរិក។ វាមិនអនុវត្តទៅលើក្រុមហ៊ុនឯកជនទេ។ ច្បាប់នេះត្រូវបានដាក់ឲ្យប្រតិបត្តិដោយគណៈកម្មការមូលប័ត្រ (SEC) ដែលដោះស្រាយជាមួយអនុលោមភាព វិធាន និងលក្ខខណ្ឌតម្រូវ។ ADAudit Plus ធានាបាននូវប្រព័ន្ធអនុលោមភាព SOX 302 / 404 ប្រកបដោយស្វ័យប្រវត្តិកម្ម ដើម្បីរក្សាឲ្យបាននូវសន្តិសុខរបស់បណ្តាញសាជីវកម្ម ការពិនិត្យតាមដានបណ្តាញបន្តដោយមានការជូនដំណឹង/របាយការណ៍ស្តីអំពីការចូលប្រើប្រាស់ប្រព័ន្ធ និងទិន្នន័យដែលមានការអនុញ្ញាត / មិនមានការអនុញ្ញាតសម្រាប់សុក្រឹតភាពនៃ ទិន្នន័យ។

របាយការណ៍សវនកម្មអនុលោមភាព SOX មួយចំនួន

សកម្មភាពចូលថ្មីៗរបស់អ្នកប្រើប្រាស់ | ការបរាជ័យក្នុងការចូល | សកម្មភាពសេវាធឺមីណល | រយៈពេលចូល | ការផ្លាស់ប្តូរគោលនយោបាយដូមែន | ប្រវត្តិនៃការចូល | ការគ្រប់គ្រងអ្នកប្រើប្រាស់ | ការគ្រប់គ្រងក្រុម | ការគ្រប់គ្រងកុំព្យូទ័រ | ការគ្រប់គ្រង OU | ការគ្រប់គ្រង GPO | សកម្មភាពអ្នកប្រើប្រាស់ជាអ្នកគ្រប់គ្រង | ការផ្លាស់ប្តូរឯកសារ ឬសឺមីទាំងអស់

សវនកម្មអនុលោមភាព HIPAA ក្នុងពេលជាក់ស្តែង

HIPAA ដែលជាច្បាប់ភាពអាចផ្ទេរអត្ថប្រយោជន៍ និងគណនេយ្យភាពនៃការធានារ៉ាប់រងសុខភាពនៃឆ្នាំ 1996 គឺជាច្បាប់សហព័ន្ធដែលត្រូវបានធ្វើវិសោធនកម្មទៅជាក្រមប្រាក់ចំណូលផ្ទៃក្នុងនៃឆ្នាំ 1996។ វាត្រូវបានបង្កើត ដើម្បីធ្វើឲ្យកាន់តែប្រសើរដល់ភាពអាចផ្ទេរបាននៃអត្ថប្រយោជន៍ និងភាពមានបន្តនៃការរ៉ាប់រងលើការធានារ៉ាប់រងសុខភាពនៅក្នុងទីផ្សារជាក្រុម និងជាឯកត្តបុគ្គល។

ចំណងជើង–I អនុលោមភាព HIPAA - HIPAA ការពារការរ៉ាប់រងទៅលើការធានារ៉ាប់រងសុខភាពសម្រាប់បុគ្គលិកធ្វើការ និងក្រុមគ្រួសាររបស់ពួកគេ នៅពេលពួកគេផ្លាស់ប្តូរការងារ ឬបាត់បង់ការងារពួកគេ។

ចំណងជើង-II អនុលោមភាព HIPAA - ដើម្បីឲ្យបទប្បញ្ញត្តិស្តីពីការ សម្រួលផ្នែករដ្ឋបាល (AS) អនុវត្តបាន ស្តង់ដារជាតិសម្រាប់ប្រតិបត្តិការថែទាំសុខភាពជាលក្ខណៈអេឡិចត្រូនិក និងអង្គកំណត់អត្តសញ្ញាណជាតិសម្រាប់អ្នកផ្តល់សេវាកម្មថែទាំសុខភាព គម្រោងធានារ៉ាប់រងសុខភាព និងនិយោជកដែលចាត់ចែងដោះស្រាយសន្តិសុខ និងឯកជនភាពនៃទិន្នន័យសុខភាពត្រូវតែត្រូវ បង្កើតឡើង។

របាយការណ៍សវនកម្មអនុលោមភាព HIPAA មួយចំនួន

ការផ្លាស់ប្តូរឯកសារ ឬសឺមីទាំងអស់ | ការគ្រប់គ្រង OU | ការគ្រប់គ្រងកុំព្យូទ័រ | ការគ្រប់គ្រងក្រុម | ការគ្រប់គ្រងអ្នកប្រើប្រាស់ | រយៈពេលចូល | សកម្មភាពសេវាធឺមីណល | ការបរាជ័យក្នុងការចូល | សកម្មភាពចូលថ្មីៗរបស់អ្នកប្រើប្រាស់

សវនកម្មអនុលោមភាព PCI-DSS ក្នុងពេលជាក់ស្តែង

PCI DSS នេះអនុវត្តទៅលើអង្គភាពទាំងឡាយណាដែលរក្សាទុក ដំណើរការ និង / ឬបញ្ជូនទិន្នន័យរបស់អ្នកកាន់ប័ណ្ណ។ វាគ្របដណ្តប់លើសមាសភាគប្រព័ន្ធបច្ចេកទេស និងប្រតិបត្តិការដែលត្រូវបានដាក់បញ្ចូលនៅក្នុង ឬត្រូវបានភ្ជាប់ទៅទិន្នន័យរបស់អ្នកកាន់ប័ណ្ណ។ ប្រសិនបើអាជីវកម្មរបស់អ្នកព្រមទទួលយក ឬដំណើរការប័ណ្ណទូទាត់ប្រាក់ វាត្រូវតែអនុលោមតាម PCI DSS។

របាយការណ៍សវនកម្មអនុលោមភាព PCI-DSS មួយចំនួន

សកម្មភាពចូលថ្មីៗរបស់អ្នកប្រើប្រាស់ | ការបរាជ័យក្នុងការចូល | សកម្មភាពសេវាធឺមីណល | ប្រវត្តិនៃការចូល | សកម្មភាពអ្នកប្រើប្រាស់ជាអ្នកគ្រប់គ្រង | ការផ្លាស់ប្តូរឯកសារ ឬសឺមី | ប្រវត្តិដែនរង្វង់ការចូល (NPS) | ការចូលប្រើការអានឯកសារដោយជោគជ័យ | ការផ្លាស់ប្តូរការអនុញ្ញាតឲ្យប្រើសឺមី | ការផ្លាស់ប្តូរការកំណត់សវនកម្មសឺមី

សវនកម្មអនុលោមភាព FISMA ក្នុងពេលជាក់ស្តែង

ច្បាប់សន្តិសុខ និងការគ្រប់គ្រងព័ត៌មានរបស់សហព័ន្ធ (FISMA) ទាមទារតម្រូវឲ្យទីភ្នាក់ងារសហព័ន្ធផ្តល់សន្តិសុខសម្រាប់ព័ត៌មានដែលប្រមូលយកបាន ឬដែលត្រូវបានរក្សាដោយ ឬតាងនាមជំនួសឲ្យទីភ្នាក់ងារ និងសម្រាប់ប្រព័ន្ធព័ត៌មានដែលត្រូវបានប្រើប្រាស់ ឬប្រតិបត្តិការដោយទីភ្នាក់ងារ ឬដោយអ្នកជាប់កិច្ចសន្យារបស់ទីភ្នាក់ងារ ឬអង្គភាពដទៃទៀតតាងនាមជំនួសឲ្យទីភ្នាក់ងារ។

របាយការណ៍សវនកម្មអនុលោមភាព FISMA មួយចំនួន

សកម្មភាពសេវាធឺមីណល | ការបរាជ័យចូលក្នុងតំបន់ | ប្រវត្តិនៃការចូល | ការគ្រប់គ្រងក្រុម | ការគ្រប់គ្រងអ្នកប្រើប្រាស់ | សកម្មភាពអ្នកប្រើប្រាស់ជាអ្នកគ្រប់គ្រង | ការគ្រប់គ្រងកុំព្យូទ័រ | ការគ្រប់គ្រង OU | ការផ្លាស់ប្តូរឯកសារ ឬសឺមីទាំងអស់ | ការព្យាយាម សរសេរឯកសារបានបរាជ័យ | ការព្យាយាមលុបឯកសារបានបរាជ័យ

សវនកម្មអនុលោមភាព GLBA ក្នុងពេលជាក់ស្តែង

ច្បាប់ Gramm-Leach-Bliley ដែលត្រូវបានស្គាល់ផងដែរថាជាច្បាប់ទំនើបកម្មសេវាកម្មហិរញ្ញវត្ថុ ទាមទារតម្រូវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ – គឺក្រុមហ៊ុនដែលផ្តល់ដល់អតិថិជននូវផលិតផល ឬសេវាកម្មហិរញ្ញវត្ថដូចជាកម្ចី ឱវាទយោបល់ហិរញ្ញវត្ថុ ឬវិនិយោគ ឬការធានារ៉ាប់រង – ឲ្យពន្យល់ការអនុវត្តការចែករំលែកព័ត៌មានរបស់ពួកគេទៅកាន់អតិថិជនរបស់ពួកគេ និងឲ្យការពារទិន្នន័យរសើប។ ច្បាប់នេះអនុវត្តទៅលើអ្នកផ្តល់កម្ចីអ៊ីប៉ូតែកដែលមិនមែនជាធនាគារ ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ ឈ្មួញកណ្តាលកម្ចី ក្រុមហ៊ុនផ្តល់ឱវាទដំបូន្មានហិរញ្ញវត្ថុ ឬវិនិយោគមួយចំនួន ក្រុមហ៊ុនប្រមូលបំណុល ក្រុមហ៊ុនរៀបចំទម្រង់បែបបទបង់ពន្ធ ធនាគារ និងអ្នកផ្តល់សេវាកម្មទូទាត់សងផ្នែកអចលនទ្រព។

របាយការណ៍សវនកម្មអនុលោមភាព GLBA មួយចំនួន

ការផ្លាស់ប្តូរការកំណត់សវនកម្មសឺមី | ការផ្លាស់ប្តូរការអនុញ្ញាតឲ្យប្រើសឺមី | ការចូលប្រើការអានឯកសារដោយជោគជ័យ | ការផ្លាស់ប្តូរឯកសារ ឬសឺមីទាំងអស់ | ការគ្រប់គ្រង GPO | ការគ្រប់គ្រងអ្នកប្រើប្រាស់ | ការគ្រប់គ្រងក្រុម | ការផ្លាស់ប្តូរគោលនយោបាយដូមែន | រយៈពេលចូល | ការបរាជ័យ ចូលក្នុងតំបន់ | សកម្មភាពសេវាធឺមីណល

ADAudit បូកទុកចិត្តដោយ